Tuesday, October 15, 2013

Market at Night

I wrote this note on Facebook yesterday!
ផ្សារនៅពេលយប់
ពេលថ្ងៃផ្សារបើកលក់ដូរធម្មតា សម្លេងមនុស្សអ៊ូអរ ស្ថានភាពមមាញឹក សឹងតែអាចបញ្ជាក់ថាផ្សារជាទីកន្លែងយ៉ាងសំខាន់ដែលមនុស្សទាំងពួងត្រូវការ អ្នកលក់យកផ្សារជាទីកន្លែងដើម្បី រកប្រាក់ អ្នកទិញយកផ្សារជាកន្លែងស្វែងរកទំនិញដើម្បីទិញទុកហូបចុកឬប្រើប្រាស់ , អ្នករត់ម៉តូ រ៉ឺម៉ក អង្គុយរកម៉ូយ មានទាំងអ្នកស៊ំទានផង  ដែលគ្រប់គ្នានេះសុទ្ធតែមកផ្សារដើម្បីរកលុយកាក់ ឬ បំពេញសេចក្ដីត្រូវការផ្សេងៗ ដែលអាចនិយាយបានថា គឹមកផ្សារដើម្បីរកប្រយោជន៍។

ពេលយប់ផ្សារស្ងាត់គ្មានអ្នកលក់ អញ្ចឹងក៏គ្មានអ្នកទិញ ផ្សារកន្លែងដែលគេចង់ទៅ ត្រូវការទៅបែជាគ្មានអ្នកណាចង់ទៅ ឬខ្លាចនឹងទៅក៏ថាបាន ព្រោះយប់វាស្ងាត់។ ពេលគ្មានមនុស្ស ផ្សារលក់មិនដាច់ អញ្ចឹងគ្មានអ្នកលក់ បើគ្មានអ្នកលក់ ផ្សារនិងអត់ប្រយោជន៍ពេលផ្សារអត់ប្រយោជន័ អ្នកណានឹងទៅជាន់? មានដែរ តែជាសន្តិសុខដែលនៅយាម ផ្សារ តែបើគ្មានប្រាក់កម្រៃមកពីការយាមនោះ ពួកគាត់នឹងមកទីដ៏ស្ងាត់នេះទេ? ម្ដងម្កាលអាចនឹងមានចោរជាដើម ដែលនឹងប្រថុយខ្លួនចូលមកទីកន្លែងដែលមនុស្ស នានាមិនត្រូវការ។ ពួកវាមកធ្វើអ្វី? គឺមករកលួច ឬគាស់តូបគេលួចឥវ៉ាន់គេជាដើម បើមិនមានប្រយោជន៍ ពួកនោះក៏មិនមករកផ្សារទាំងយប់ដែលគ្មានអ្នកណាត្រូវការនោះដែរ។

តើអ្នកណានឹងទៅផ្សារដោយមិនគិតពីប្រយោជន៍?

អ្នកណានឹងយល់អារម្មណ៍ផ្សារ? មានអ្នកណាខ្លះយល់ថាខ្លួនឯងជាផ្សារ.... ហើយមានអ្នកណាខ្លះដែលខ្លាចផ្សារនៅពេលយប់ .....

Do you get it ? ;)

2 comments:

Post a Comment